អង្ករនិងម្សៅដំណើប២ពាន់គីឡូគ្រោងធ្វើនំផ្លែអាយនិងបាយទ្រាបសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ខេត្តសៀមរាប៖ អង្ករដំណើបចំនួន ១ពាន់គីឡូក្រាម និងម្សៅដំណើប ១ពាន់គីឡូក្រាមផ្សេងទៀត ត្រូវបានគេគ្រោងសម្រាប់ធ្វើនំផ្លែអាយនិងបាយទ្រាប នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ។ ហើយនំផ្លែអាយនិងនំបាយទ្រាប ក៏នឹងគ្រោងដាក់ជូនទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិភ្លក់ ដោយសេរី ថែមទាំងមិនគិតថ្លៃផងដែរ។ នេះបើយោងតាមការឱ្យដឹងពីសំណាក់សមាគមចុងភៅកម្ពុជា។
លោក ឡុង បូរ៉ា ប្រធានសមាគមចុងភៅកម្ពុជាបានឱ្យដឹងកាលពីព្រឹកថ្ងៃទី០៨ ខែមេសាឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះថា សមាគមចុងភៅកម្ពុជាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បង្កើតឱ្យមានកម្មវិធីថ្មីមួយទៀត សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ គឺកម្មវិធីបង្អែមនៃក្តីស្រឡាញ់។ នៅក្នុងកម្មវិធីនេះដែរ យើងនឹងមានធ្វើនំផ្លែអាយ និងបាយទ្រាបសម្រាប់ឱ្យបងប្អូនដែលបានមកចូលរួមក្នុងអង្គរសង្ក្រាន្តហូបដោយសេរី។
កម្មវិធីនេះនឹងធ្វើឡើងនៅតំបន់បរិវេណព្រះអង្គចេកព្រះអង្គចម ដោយលោកបានបញ្ជាក់ថា សមាគមចុងភៅកម្ពុជា គ្រោងអង្ករដំណើបចំនួន១ពាន់គីឡូក្រាម ម្សៅដំណើប១ពាន់គីឡូក្រាម ស្ករត្នោត ៥០០គីឡូក្រាម ស្ករផែន ៥០០គីឡូក្រាម ខ្ទិះដូង ១០០០លីត្រ ដូងចាស់២០០ដូង ស្លឹកចេក៥០០គីឡូក្រាម ល្ង៣០គីឡូក្រាម និងសណ្ដែក ៥គីឡូក្រាម សម្រាប់ធ្វើនំផ្លែអាយនិងបាយទ្រាបនេះ។
លោក ទៀ ទីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានឱ្យដឹងដែរថា មូលហេតុដែលសហភាពសហព័ន្ធជ្រើសរើសយកនំផ្លែអាយនិងនំបាយទា្រប មកធ្វើនៅក្នុងកម្មវិធីបង្អែមនៃក្តីស្រឡាញ់ គឺដោយសារតែបង្អែមប្រភេទនេះមានអ្នកចូលចិត្តច្រើនហើយងាយនឹងធ្វើទៀត។
លោក ទៀ ទីហា បានបញ្ជាក់ថា នៅក្នុងកម្មវិធីនេះក៏នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ អន្តរជាតិចូលរួមធ្វើដោយផ្ទាល់ ដោយខាងសមាគមចុងភៅនិងជួយបង្រៀនអំពីរបៀបធ្វើ ហើយក្នុងមួយថ្ងៃយើងអាចទទួលឱ្យភ្លុកនំផ្លែអាយ និងនំបាយទា្របបានប្រមាណជា១ម៉ឺននាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ(AKP)៕
English:
Glutinous rice flour and 2 kilometers planned VIP pie and rice tacos for events Angkor Sankranti
Siem Reap: glutinous rice 1 billion kilograms of glutinous flour and another 1 billion pounds is scheduled for pastry VIP fruit and rice tacos in events Angkor Sankranti 2016. VIP and fruit cake and rice cake tacos also plans submitted both national and international visitors tasted freely even not free. According to by Chef Association.
Long Chef Association President Deborah Cambodia, said yesterday morning 0 April 8, 2016 by recently chef Association to cooperate with the Union of Youth Federation of Cambodia created a new program for events Angkor Sankranti 2016 dessert is a program of love. In this program, we will have made fruit cake ISO and rice tacos for the brothers who have come to participate in Angkor Sankranti eat freely.The program will take place at the premises Banana Association, stating that the chef set glutinous rice 1 billion kilograms of glutinous flour 1 billion kilograms of brown sugar, 500 kilograms of sugar, 500 kg plan coconut palm 1,000 liters old 200 coconut, banana leaves, coriander 500 kilograms 30 kilograms and 5 kilograms of soy for VIP pie and rice tacos.Tea Youth Union chief also said that the reason why the Union VIP pick fruit cake and rice cake ducks at the sweets of love is because of this kind of dessert you liked and easily do.Tea was confirmed in the program will also allow citizens as well as international visitors to participate directly chef Association and taught how to do, and in one day we can get to VIP ivory pie and duck rice cakes About 1 thousand. According to the news agency published the national (AKP).
Glutinous rice flour and 2 kilometers planned VIP pie and rice tacos for events Angkor Sankranti
Info Post
0 comments:
Post a Comment