ផ្ទាំងទស្សនីយភាពអង្គរសង្ក្រាន្ត នៅលើទឹកដីអង្គរ
ខេត្តសៀមរាប ៖ រូបដ៏ស្រស់ស្អាត និងមានភាពទាក់ទាញដែលជាចំណីចក្ខុរបស់ភ្ញៀវទេសចណ៍ជាតិ និងអន្តជាតិនោះ ត្រូវបានអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៃអង្គរសង្ក្រាន្តនាពេលខាងមុខនេះនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។ប្រជាពលរដ្ឋ ដែលបានចូលមកទស្សនានៅក្នុងខេត្តសៀមរាបបាននាំគ្នានិយាយតៗគ្នាមិនដាច់ពីមាត់ថា រូបទាំងអស់នេះ ដែលខាងជំនាញរៀបចំយ៉ាងល្អឥតខ្ចោះនេះ ត្រូវបានពួកគាត់នាំគ្នាផ្តិតយករូបភាព ដើម្បីយកទៅវិញប្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់ ដែលមិនបានមកលេងចូលឆ្នាំខ្មែរ និងបុណ្យអង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាបនេះ និងចែករំលែកគ្នាទៅវិញទៅមក ដើម្បីទស្សនានូវរូបភាពដ៏ទាក់ទាញ ដ៏អស្ចារ្យយ៉ាងត្រជាក់ភ្នែកនេះ។ គួរបញ្ជាក់ផងដែរថា នាឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យអង្គរសង្ក្រាន្តខាងមុខនេះនឹងមានរូបភាពប្លែកៗ សម្រាប់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងសៀមរាប និងបងប្អូនប្រជាពលរដ្ឋ ដែលបាននាំមកពីតាមបណ្តាក្រុង ខេត្ត នានាជាច្រើនទៀត សម្រាប់ចូលទស្សនាទៀតផងដែរ៕
English:
Siem Reap: A beautiful and attractive, the food outlook tourists, national and international visitors are fascinated Year in traditional Khmer Angkor Sankranti upcoming on the territory of Angkor in Siem Reap. People who go to visit in Siem Reap to talk, not isolated from the mouth that all is well prepared perfect was they were snapped pictures to take back and tell friends and family that he did not come Khmer New year and Angkor Sankranti festival on the territory of historic Province and shared back and forth to see images great attractions cold eyes. Also during the Khmer New Year and Christmas coming Angkor Sankranti will be a variety of images for the residents in both cities Reap and citizens who have been brought from other provinces for another visit.
Angkor Sankranti scene at Angkor
Info Post
0 comments:
Post a Comment