Shock pictures showed the reaction of ibuprofen scary little boy who chickenpox
Info Post
រូបភាពគួរឱ្យតក់ស្លត់ទាំងនេះបានបង្ហាញពីប្រតិកម្មគួរឱ្យខ្លាចរបស់ថ្នាំ Ibuprofen លើក្មេងប្រុសតូចម្នាក់ដែលកើតជំងឺអុតស្វាយ។
បើយោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ៨ ខែមេសាបានឱ្យដឹងថា លោកស្រី Hayley Lyons បានចែកចាយរូបភាពទាំងនេះដើម្បីក្រើនរំលឹកឪពុកម្តាយទាំងឡាយអំពីគ្រោះថ្នាក់នេះ បន្ទាប់ពីកូនប្រុស Lewis របស់គាត់ធ្លាក់ខ្លួនកើតជំងឺពុលឈាមហៅថា Septicaemia។
ផុស Facebook របស់គាត់ឥឡូវមានអ្នកស៊ែរជិត ៣៥០.០០០ ដងហើយ។ លោកស្រីបានពន្យល់ពីរបៀបដែលវេជ្ជបណ្ឌិតមួយចំនួនចេញវេជ្ជបញ្ជាថ្នាំ Ibuprofen ដល់កូន Lewis របស់គាត់ ដែលគាត់បានឱ្យកូនផឹកដោយមិនដឹងខ្លួន និងមិនដឹងពីគ្រោះថ្នាក់របស់ថ្នាំនេះទេ។
ស្ថានភាពកូនគាត់មានសភាពយ៉ាប់យ៉ឺន និងចុងបញ្ចប់បានដេកពេទ្យដើម្បីព្យាបាលជំងឺពុលឈាម។
បន្ទាប់ពីយកកូនគាត់ទៅមន្ទីរពេទ្យកុមារ Alder Hey Children’s Hospital វេជ្ជបណ្ឌិតបានប្រាប់គាត់ថា គាត់មិនគួរឱ្យថ្នាំ Ibuprofen ដល់កូនទេ ព្រោះវាមានប្រតិកម្មជាមួយជំងឺអុតស្វាយ ដោយធ្វើឱ្យជំងឺនេះចូលកាន់តែជ្រៅក្នុងជាលិកាស្បែក។
ក្នុងផុសហ្វេសប៊ុក លោកស្រី Hayley បាននិយាយថា “ជំងឺអុតស្វាយចេញមកម្តងទៀតហើយ តើខ្ញុំអាចរំលឹកមនុស្សគ្រប់គ្នាកុំឱ្យកូនផឹកថ្នាំ Nurofen/Ibuprofen បានទេ? វេជ្ជបណ្ឌិត ៤ នាក់ក្នុងមូលដ្ឋានបានចេញវេជ្ជបញ្ជាថ្នាំនេះសម្រាប់ Lewis ព្រោះយើងមិនអាចបញ្ចុះកម្តៅក្នុងខ្លួនរបស់គាត់បាន។ ពួកគេថែមទាំងឱ្យថ្នាំនេះដល់ Lewis នៅបន្ទប់សង្គ្រោះបន្ទាន់ថែមទៀត”។
”ថ្នាំប្រភេទនេះគឺសម្រាប់ប្រឆាំងការហើម។ វាមានប្រតិកម្មជាមួយជំងឺអុតស្វាយដោយធ្វើឱ្យអុតស្វាយចូលកាន់តែជ្រៅក្នុងជាលិកាស្បែក។ ទាល់តែពេលយើងបញ្ជូន Lewis មកពេទ្យ Alder Hey ទើបយើងដឹងពីជំងឺពុលឈាម ព្រោះវេជ្ជបណ្ឌិតមកពីពេទ្យមូលដ្ឋានចេះតែឱ្យបញ្ជូនកូនត្រឡប់មកផ្ទះវិញដោយនិយាយថា វាគ្រាន់តែជាជំងឺអុតស្វាយ”។
”Lewis ចុងក្រោយបានកើតជំងឺពុលឈាម Septicaemia និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Alder Hey យ៉ាងប្រញាប់បំផុត។ បើយើងនឹកឃើញបញ្ជូនកូនមកមន្ទីរពេទ្យកុមារជាមុន គាត់ប្រហែលជាមិនមានបញ្ហានោះទេ។ ជំងឺនេះនឹងកាន់តែធ្ងន់ធ្ងរបើកុំតែបានវេជ្ជបណ្ឌិតនៅពេទ្យ Alder Hey និងដំបូន្មាន ការយកចិត្តទុកដាក់ និងចំណេះដឹងរបស់ពួកគាត់។ ករណីកូនក្តៅខ្លួនខ្លាំងគឺមានតែប្រើថ្នាំ CALPOL ប៉ុណ្ណោះអាចជួយបាន”។
”គេពិតជាបាននិយាយលើវេបសាយថ្នាំ Nurofen ថាកុំលេបថ្នាំនេះជាមួយនឹងជំងឺអុតស្វាយ។ ប៉ុន្តែនៅពេលវេជ្ជបណ្ឌិតរបស់យើងចេញវេជ្ជបញ្ជាឱ្យលេបថ្នាំនេះ តើនរណានឹងសួរដេញដោលពីរឿងនេះ?”។
ព័ត៌មានចែកចាយដោយក្រុមវេជ្ជបណ្ឌិតជំនាញនៅលើវេបសាយ Medline Plus បានបញ្ជាក់ថា ថ្នាំនេះមិនគួរឱ្យកូនកើតអុតស្វាយលេបនោះទេ។
វេបសាយនេះនិយាយថា “មិនគួរឱ្យថ្នាំអាស្ពៀរីន ឬ Ibuprofen ទៅនរណាម្នាក់ដែលកើតអុតស្វាយលេបនោះទេ”។
លោកស្រី Lyons បាននិយាយថា “Lewis ឥឡូវជាសះស្បើយវិញហើយ។ រឿងនេះបានកើតឡើងកាលពី ១០ ខែមុន ប៉ុន្តែកូននៅតែមានស្លាកស្នាម។ កូនស្រីមិត្តភក្តិខ្ញុំកើតជំងឺអុតស្វាយ ដូច្នេះនៅពេលដែលខ្ញុំបានឃើញរឿងនេះកើតឡើងម្តងទៀត ខ្ញុំក៏សម្រេចចិត្តចែកចាយរូបភាពកូន Lewis ឱ្យគ្រួសារមិត្តភក្តិទាំងឡាយបានដឹងតែម្តង”៕
English:
Shock pictures showed the reaction of ibuprofen scary little boy who chickenpox.
According to the website Daily Mail published on April 8, said Ms. Hayley Lyons distribute these images to reminding parents about the dangers after his son Lewis stricken by disease, blood poisoning called Septicaemia.
Facebook emerged his Serbian now has nearly 350,000 times. She explained how some doctors prescribe ibuprofen to his son Lewis, who said he drank unconsciously, unaware of the danger of drugs.
The situation was deteriorating and end hospital to treat blood poisoning.
After taking his son to Children's Hospital Alder Hey Children's Hospital, doctors told him that he should not give ibuprofen to children because it reacts with the disease chickenpox, making the disease deeper into skin tissue.
In emerging Facebook Hayley said, "chickenpox come out again, can I remind everyone to avoid taking Nurofen / Ibuprofen ? 4 doctor prescribed medication for Lewis because we could not bury his body heat. They even gave the drug to Lewis in the emergency room, "he said.
"This drug is for swelling. It reacts with chickenpox chickenpox go deeper in the skin tissue. Until we send Lewis and medical alder Hey we know from blood poisoning because local medical doctors continued to send her back home says it's just a chickenpox. "
"Lewis last had developed blood poisoning Septicaemia and was taken to hospital alder Hey departed. If we think of sending children to the children's hospital in advance, he may not be a problem. The disease may be more serious if not only medical doctor in the alder Hey advice and attention and their knowledge. Cases of baby fever is only taking CALPOL can help. "
"They said on the website Nurofen not take these drugs with chickenpox. But when my doctor prescribed to take this question from this? ".
Information distributed by the expert team of doctors on the website Medline Plus states that the drug should not be given to children swallowing cases.
The website said, "should not give aspirin or ibuprofen to anyone cases absorb it."
Ms. Lyons said, "Lewis is now recovered. The story takes place 10 months ago, but you still have the scars. Daughter, my friends, chickenpox, so when I saw this happen again, I decided to share the view Lewis family friend who knows. "
0 comments:
Post a Comment